តើអ្នកណាអាចប្រើថ្នាំ
គ្រាប់ការពាររកំណើត
បន្ទាន់ (EC)?
តើអ្នកណាអាចប្រើថ្នាំគ្រាប់ការពាររកំណើតបន្ទាន់ (EC)?
ថ្នាំការពារកំណើតបន្ទាន់ (EC) អាចប្រើបានសម្រាប់អ្នកដែលបានរួមភេទដោយមិនបានការពារ ហើយមិនចង់មានផ្ទៃពោះ។
សូមបញ្ជាក់ថា ថ្នាំការពារកំណើតបន្ទាន់មិនមែនសម្រាប់ប្រើជំនួសថ្នាំពន្យារកំណើតជាប្រចាំទេ។
ថ្នាំនេះសម្រាប់ប្រើនៅក្នុងស្ថានភាពបន្ទាន់នៅពេលអ្នកមិនបានប្រើមធ្យោបាយពន្យារកំណើតណាមួយ ហើយបានរួមភេទ។
លើសពីនេះ ថ្នាំនេះមានប្រសិទ្ធភាពបំផុត នៅពេលលេបឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការរួមភេទដោយមិនបានការពារ ។