
ជាដំបូង ក្រុមគ្រូពេទ្យនឹងធ្វើការពិនិត្យត្រគាក និងបញ្ជាក់ថាអ្នកមិនមានផ្ទៃពោះ ដើម្បីធានាថាអ្នកអាចទទួល សេវាកម្មដាក់កងក្នុងស្បូន (IUD) បានដោយមិនប៉ះពាល់ដល់សុខភាពរបស់អ្នក។
បន្ទាប់មក ក្រុមគ្រូពេទ្យនឹងធ្វើនីតិវិធីខ្លីមួយដើម្បីដាក់កងក្នុងស្បូន (IUD) តាមទ្វារមាសចូលទៅក្នុងស្បូនរបស់អ្នក។ ការធ្វើនីតិវិធីនេះត្រូវការចំណាយពេលត្រឹមតែ ២-៣ នាទីប៉ុណ្ណោះ។
អ្នកអាចមានអារម្មណ៍ឈឺចាប់តិចតួចក្នុងអំឡុង ពេលនេះ និងអាចមានបញ្ហារឈឺអួលតិចៗក្នុងរយៈពេល ២៤ ទៅ ៤៨ ម៉ោង សប្តាហ៍ក្រោយពីការធ្វើនីតិវិធីនេះ ប៉ុន្តែអ្នកអាចពិគ្រោះ ជាមួយគ្រូពេទ្យរបស់អ្នកដើម្បីគ្រប់គ្រងបញ្ហានេះ។