តើខ្ញុំអាចទទួលសេវា
កម្មកងដាក់ក្នុងស្បូន
(IUD) នៅទីណាដែរ?
តើខ្ញុំអាចទទួលសេវាកម្មកងដាក់ក្នុងស្បូន (IUD) នៅទីណាដែរ?
ប្រសិនបើអ្នកចាប់អារម្មណ៍ចង់ដាក់កងក្នុងស្បូន សូមទៅកាន់មណ្ឌលសុខភាព ឬគ្លីនិកដែលមានផ្តល់សេវាពន្យារកំណើតដែលគួរទុកចិត្តបាន។ គ្រូពេទ្យនឹងវាយតម្លៃតម្រូវការ និងសុខភាពរបស់អ្នក។
កងដាក់ក្នុងស្បូនមាន២ប្រភេទ៖ កងដែលមានសារជាតិអ័រម៉ូន និងកងទង់ដែង។ សូមប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីជួយអ្នកជ្រើសរើស ប្រភេទដែលត្រូវនឹងតម្រូវការរបស់អ្នក។