តើពេលណាគួរខ្ញុំស្វែង
យល់អំពីការរួមភេទ?
តើពេលណាគួរខ្ញុំស្វែងយល់អំពីការរួមភេទ?
ពេលវេលានៃការអប់រំផ្លូវភេទអាចមានភាពខុសៗគ្នា ទៅតាមការរីកចម្រើននៃរាងកាយ និងការត្រៀមខ្លួនរបស់បុគ្គលម្នាក់ៗ បរិយាកាសសង្គម និងការណែនាំពីឪពុកម្តាយ ឬអាណាព្យាបាល។
នៅពេលអ្នកកំពុងឈានទៅកាន់អាយុពេញវ័យ អ្នកគួរតែរៀនអំពីការផ្លាស់ប្តូរដែលកំពុងកើតឡើងចំពោះរូបកាយរបស់អ្នក និងមូលដ្ឋានគ្រឹះនៃសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងការព្រមព្រៀង (អំពីការរួមភេទ)។
អ្វីដែលចាំបាច់គឺត្រូវទទួលបានព័ត៌មានពីប្រភពដែលគួរឱ្យទុកចិត្ត។ ការរៀនអំពីសុខភាព ផ្លូវភេទដំបូងនឹងរៀបចំអ្នក ឲ្យមានចំណេះដឹងនៅពេលដែលអ្នកត្រូវការវានៅពេលណាមួយ។ ការពង្រឹងខ្លួនឯងជាមួយនឹង ចំណេះដឹងត្រឹមត្រូវអំពីរាងកាយរបស់អ្នកមានន័យថា អ្នកអាចធ្វើការសម្រេចចិត្តត្រឹមត្រូវសម្រាប់ខ្លួនឯង។