មធ្យោបាយដកលិង្គ
ចេញ និងធ្យោបាយ
ប្រតិទិន មាន
ប្រសិទ្ធិភាពឬទេ?
មធ្យោបាយដកលិង្គចេញ និងធ្យោបាយប្រតិទិន មានប្រសិទ្ធិភាពឬទេ?
មធ្យោបាយដកលិង្គចេញ និងធ្យោបាយប្រតិទិនមិនមានប្រសិទ្ធភាពខ្ពស់ទេ ហើយមិនគួរប្រើមធ្យោបាយនេះ ជាចំបងក្នុងការពន្យារកំណើតដែរ។
មធ្យោបាយដកលិង្គចេញ ទាមទារការគ្រប់គ្រងខ្លួនឯង និងធ្វើឱ្យបានទាន់ពេលវេលា ដែលអាចពិបាកនឹងធ្វើបាននៅក្នុងពេលរួមភេទ។
វិធីសាស្ត្រប្រតិទិនពឹងផ្អែកយ៉ាងខ្លាំងលើការតាមដានត្រឹមត្រូវនៃវដ្តរដូវ ប៉ុន្តែការកត់ត្រាចំនួនថ្ងៃនៃវដ្តរដូវអាចនឹងខុស ហើយពេលខ្លះស្ត្រីក៏អាចនឹងមករដូវមិនទៀង ដោយសារតែកត្តាសុខភាពផ្សេងៗ។
ការប្រើប្រាស់ត្រឹមត្រូវនៃមធ្យោបាយពន្យារកំណើតទំនើបដូចជា កងដាក់ក្នុងស្បូន ឬថ្នាំពន្យារកំណើត គឺជាជម្រើសដ៏ល្អបំផុតក្នុងការការពារការមានផ្ទៃពោះ។