តើនៅពេលណាដែលខ្ញុំ
អាចយកកងដាក់ក្រោម
ស្បែកចេញ?
តើនៅពេលណាដែលខ្ញុំអាចយកកងដាក់ក្រោមស្បែកចេញ?
រយៈពេលដែលកងដាក់ក្រោមស្បែកអាចនៅមានប្រសិទ្ធិភាព គឺវាទៅតាមប្រភេទផ្សេងៗនៃកងដាក់ក្រោមស្បែក។ កងដាក់ក្រោមស្បែកដែលគេនិយមប្រើដូចជា Jadelle គឺអាចមានប្រសិទ្ធិភាពដល់ទៅ៥ឆ្នាំ។ ក្រោយពីអំឡុងពេលនៃការមានប្រសិទ្ធិភាពនេះ អ្នកត្រូវការដាក់កងថ្មីជំនួសវិញ ប្រសិនបើអ្នកនៅចង់បន្តប្រើ។
កងដាក់ក្រោមស្បែកអាចយកចេញបាននៅពេលណាក៏បានតាមការសម្រេចចិត្តរបស់អ្នក ហើយក្រោយការយកកងដាក់ក្រោមស្បែកចេញ អ្នកនឹងអាចមានផ្ទៃពោះវិញភ្លាម។ សូមទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ អំពីការយកកងចេញ។