តើការ ប្រើ ស្រោម អនាម័យ
ធ្វើ ឲ្យ សេចក្តីសុខ ផ្លូវភេទ
មាន ការ ធ្លាក់ចុះ មែនទេ?
តើការប្រើស្រោមអនាម័យធ្វើឲ្យសេចក្តីសុខផ្លូវភេទមានការធ្លាក់ចុះមែនទេ?
ជាធម្មតា ការប្រើស្រោមអនាម័យបានត្រឹមត្រូវ មិនប៉ះពាល់ដល់សេចក្តីសុខផ្លូវភេទ ក្នុងពេលរួមភេទនោះទេ។ បើតាមការសិក្សាស្រាវជ្រាវ បានឲ្យដឹងថាបុគ្គលមួយចំនួនថែមទាំងរាយការណ៍ឱ្យដឹងថា ការកកិត និងសាច់ស្រោមអនាម័យ អាចផ្តល់នូវអារម្មណ៍បន្ថែម ក្នុងការបង្កើនសេចក្តីសុខផ្លូវភេទ និងភាពស្និទ្ធស្នាល។ វាជាការសំខាន់ដែលអ្នកគួរជ្រើសរើសទំហំ និងប្រភេទស្រោមអនាម័យដែលសមស្របសម្រាប់អ្នក ដើម្បីភាពងាយស្រួល និងប្រសិទ្ធភាព។ លើសពីនេះទៀត ទឹករំអិលក៏អាចធ្វើ
ឲ្យការរួមភេទកាន់តែប្រសើរឡើងផងដែរ។
ជ្រើសរើសស្រោមអនាម័យដែលសមស្រប៖ ស្រោមអនាម័យមានលក្ខណៈពិសេស
ផ្សេងៗគ្នា ដែលអាចមានឥទ្ធិពលដល់សេចក្តីសុខផ្លូវភេទ។ សូមជ្រើសរើសស្រោម
អនាម័យដែលជួយបង្កើនផាសុកភាព ដូចជាស្រោមអនាម័យដែលមានទឹករំអិបន្ថែមជាដើម។
ទឹករំអិល៖ ប្រើទឹករំអិលដើម្បីឱ្យការរួមភេទអ្នកកាន់តែរលូន និងមានអារម្មណ៍វិជ្ជមាន។ ស្រោមអនាម័យដែលមានទឹករំអិល ធ្វើឱ្យធ្វើចលនាមានភាពរលូន កាត់បន្ថយការកកិត និងទប់ទល់នឹងការរហែកឬធ្លាយ។
ធ្វើការសាកល្បង៖ គ្រប់ៗគ្នាគឺមានការចូលចិត្តប្រភេទស្រោមអនាម័យផ្សេងៗគ្នា ដូចជាប្រភេទសាច់ស្រោមអនាម័យ ឬកំរាស់ជាដើម។ សាកល្បងប្រើប្រភេទស្រោម
អនាម័យផ្សេងៗគ្នា ដើម្បីដឹងថាមួយណាដែលសាកសមនឹងសម្រាប់អ្នកជាងគេ។
ពិភាក្សាគ្នា៖ ការពិភាក្សាគ្នាគឺជាគន្លឹះក្នុងការទទួលបានការរួមភេទដ៏រីករាយ ដោយរួមជាមួយនឹងការប្រើប្រាស់ស្រោមអនាម័យ ដែលសមស្របជាមួយអ្នកនិងដៃគូ។ និយាយជាមួយដៃគូរបស់អ្នកអំពីប្រភេទស្រោមអនាម័យ ដែលអ្នកទាំងពីរចូលចិត្ត ហើយស្វែងយល់ទាំងអស់គ្នា។
ចំណាយពេល៖ ការពាក់ និងប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវអាចស៊ីពេលខ្លហ ប៉ុន្តែការចំណាយពេលរបស់អ្នកធានាថាអ្នកអាចទទួលបានបរិយាកាសរួមភេទល្អ ស្របពេលដែលអ្នកទទួលបានការការពារពីជំងឺកាមរោគ និងការមានផ្ទៃពោះដោយចៃដន្យ។ បន្ថយល្បឿន និងរីករាយជាមួយភាពស្រស់បំព្រងរបស់គ្នាទៅវិញទៅមក។