ចូលរួមចលនា

    ចូលរួមចលនា

    ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

    ឈ្មោះ*

    អ៊ីមែល*

    • English
    ចូលរួមចលនា

      ចូលរួមចលនា

      ចូលរួមចលនាទៅកាន់ព្រឹត្តិបត្ររបស់យើង ដើម្បីទទួលបានខ្លឹមសារចុងក្រោយបំផុតនៅក្នុងប្រអប់សំបុត្ររបស់អ្នក។

      ឈ្មោះ*

      អ៊ីមែល*

      • English
      Image Alt

      តើការ​ប្រើ​ស្រោម​អនាម័យ​ធ្វើ​ឲ្យ​សេចក្តីសុខ​ផ្លូវភេទ​មាន​ការ​ធ្លាក់ចុះ​មែនទេ?​

      តើការ ប្រើ ស្រោម អនាម័យ
      ធ្វើ ឲ្យ សេចក្តីសុខ ផ្លូវភេទ
      មាន ការ ធ្លាក់ចុះ មែនទេ?

      តើការ​ប្រើ​ស្រោម​អនាម័យ​ធ្វើ​ឲ្យ​សេចក្តីសុខ​ផ្លូវភេទ​មាន​ការ​ធ្លាក់ចុះ​មែនទេ?​

      ជាធម្មតា ការប្រើស្រោមអនាម័យបានត្រឹមត្រូវ មិនប៉ះពាល់ដល់សេចក្តី​សុខ​ផ្លូវភេទ​ ក្នុងពេលរួមភេទនោះទេ។ បើ​តាម​ការ​សិក្សាស្រាវជ្រាវ បាន​ឲ្យដឹងថា​បុគ្គលមួយចំនួនថែម​ទាំង​រាយការណ៍ឱ្យ​ដឹង​ថា ការ​កកិត​ និង​​សាច់ស្រោមអនាម័យ អាច​ផ្តល់នូវអារម្មណ៍បន្ថែម ក្នុង​ការ​បង្កើនសេចក្តី​សុខផ្លូវ​ភេទ​ និង​ភាពស្និទ្ធស្នាល។ វាជាការ​សំខាន់ដែល​អ្នក​គួរ​ជ្រើសរើសទំហំ និងប្រភេទស្រោមអនាម័យដែល​សមស្រប​សម្រាប់​អ្នក​ ដើម្បីភាពងាយស្រួល និងប្រសិទ្ធភាព។ លើសពីនេះទៀត ទឹករំអិលក៏អាចធ្វើ
      ឲ្យការ​រួម​ភេទ​កាន់តែប្រសើរឡើងផងដែរ។

      ជ្រើសរើសស្រោមអនាម័យដែល​សមស្រប​៖ ស្រោមអនាម័យ​មាន​លក្ខណៈពិសេស
      ផ្សេងៗគ្នា ដែលអាចមាន​ឥទ្ធិពល​ដល់​សេចក្តី​សុខ​ផ្លូវ​ភេទ​។ សូម​ជ្រើសរើសស្រោម
      អនាម័យដែល​ជួយ​បង្កើន​ផាសុកភាព ដូចជា​ស្រោមអនាម័យដែលមានទឹក​រំអិបន្ថែម​ជាដើម។

      ទឹករំអិល៖ ប្រើទឹករំអិលដើម្បី​ឱ្យការ​រួមភេទអ្នកកាន់តែរលូន និងមាន​អារម្មណ៍​វិជ្ជមាន​។ ស្រោមអនាម័យដែលមានទឹករំអិល ធ្វើឱ្យ​ធ្វើចលនាមាន​ភាពរលូន កាត់បន្ថយការកកិត និងទប់ទល់នឹងការរហែក​ឬធ្លាយ។

      ធ្វើការ​សាកល្បង៖ គ្រប់ៗគ្នាគឺមាន​ការចូលចិត្ត​ប្រភេទ​ស្រោម​អនាម័យផ្សេងៗគ្នា ដូចជាប្រភេទសាច់ស្រោមអនាម័យ ឬកំរាស់ជាដើម។ សាកល្បង​ប្រើ​ប្រភេទស្រោម
      ​អនាម័យ​ផ្សេងៗ​គ្នា ដើម្បី​ដឹង​ថា​មួយណា​ដែល​សាកសមនឹង​សម្រាប់អ្នកជាងគេ។

      ពិភាក្សាគ្នា៖ ការ​ពិភាក្សា​គ្នា​គឺជា​គន្លឹះក្នុងការទទួលបានការ​រួមភេទដ៏រីករាយ ដោយ​រួមជាមួយ​នឹងការប្រើប្រាស់ស្រោមអនាម័យ ដែលសមស្របជាមួយ​អ្នក​និង​ដៃគូ។ និយាយ​ជាមួយដៃគូរបស់អ្នកអំពីប្រភេទស្រោមអនាម័យ ដែលអ្នកទាំងពីរចូលចិត្ត ហើយស្វែងយល់​ទាំងអស់​គ្នា។

      ចំណាយពេល៖ ការពាក់ និងប្រើប្រាស់ស្រោមអនាម័យត្រឹមត្រូវអាចស៊ីពេលខ្លហ ប៉ុន្តែការចំណាយពេលរបស់អ្នកធានាថាអ្នកអាចទទួលបានបរិយាកាសរួម​ភេទ​ល្អ ស្របពេល​ដែល​អ្នកទទួលបាន​ការការពារពីជំងឺកាមរោគ និង​ការ​មាន​ផ្ទៃពោះដោយ​ចៃដន្យ។ បន្ថយល្បឿន និងរីករាយជាមួយភាពស្រស់បំព្រងរបស់គ្នាទៅវិញទៅមក។

      វែបសាយនេះ សម្រាប់ គោលបំណង ផ្តល់ ជា ព័ត៌មាន និង ចំណេះដឹង ប៉ុណ្ណោះ ហើយ មិន មែន សម្រាប់ ប្រើប្រាស់ ជំនួស ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ នោះទេ ។ ប្រសិន បើ អ្នក ត្រូវការ ការធ្វើរោគ វិនិច្ឆ័យ ឬការ ព្យាបាល បែប វេជ្ជសាស្ត្រ សូមទៅប្រឹក្សាជាមួយគ្រូពេទ្យ។

      ទំនាក់ទំនងពួកយើង
      ភ្នំពេញ (ប្រទេសកម្ពុជា) viyacambodia@psi.org.kh 010 485 585 / 078 999 124 012 999 124 ផ្ទះលេខ 160 ផ្លូវ 71 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា P.O Box: 153