
ការប្រើប្រាស់មធ្យោបាយពន្យារកំណើត គឺជាសិទ្ធិមនុស្សមួយ ។ នេះមានន័យថា បើបុគ្គលក្នុងវ័យបន្តពូជចង់ការពារការមានផ្ទៃពោះ ពួកគេមានសិទ្ធិប្រើមធ្យោបាយពន្យារកំណើត ដោយមិនចាំបាច់មានការអនុញ្ញាតពីនរណាម្នាក់ឡើយ! មនុស្សមានសិទ្ធិប្រើប្រាស់មធ្យោបាយពន្យារកំណើតដោយមានស្វ័យភាពពេញលេញ – មានន័យថា ពួកគេមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯង។
អ្នកខ្លះអាចមានដៃគូដែលជំទាស់នឹងការប្រើប្រាស់មធ្យោបាយពន្យារកំណើត ។ ការប្រឹក្សាដល់គូស្វាមីភរិយាជាមួយអ្នកផ្តល់សេវា អាចជួយអប់រំដៃគូរបស់អ្នក អំពីសិទ្ធិរបស់អ្នកក្នុងការប្រើមធ្យោបាយពន្យារកំណើត និងជួយស្វែងរកវិធីសាស្រ្តដែលសមស្របសម្រាប់ទំនាក់ទំនងដៃគូរបស់អ្នក ។
មានមធ្យោបាយពន្យារកំណើតខ្លះដែលស្រ្តីអាចប្រើប្រាស់បានដោយសម្ងាត់ផងដែរ ។