
ជាធម្មតា ស្ត្រីភាគច្រើនមិនឡើងទម្ងន់ ដោយសារតែការលេបថ្នាំពន្យារកំណើតទេ។
រាងកាយរបស់មនុស្សគ្រប់រូបឆ្លើយតបខុសៗគ្នាចំពោះប្រភេទផ្សេងគ្នានៃការពន្យារ កំណើត។ ផលរំខានអាចកើតមានឡើងបន្តិចបន្តួចនិងបណ្តោះអាសន្ន និងចំពោះស្រ្តីមួយចំនួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើវាបន្ត អ្នកអាចពិភាក្សាជាមួយអ្នកផ្តល់សេវាដែលទទួលការបណ្តុះបណ្តាលត្រឹមត្រូវដែលអាចណែនាំមធ្យោបាយពន្យារកំណើត្ត្រផ្សេងទៀត។