
កងដាក់ក្រោមស្បែក ត្រូវបានផលិតឡើងដើម្បីដាក់បញ្ចូលទៅក្នុងដើមដៃរបស់អ្នក ហើយវានឹងនៅទីនោះជាមួយនឹងកោសិកានិងសាច់ដុំដៃរបស់អ្នក។ ដូចច្នេះនៅពេលដាក់បញ្ចូលទៅក្នុងដើមដៃហើយ វាមិនចល័តនោះទេ។
កងដាក់ក្រោមស្បែកគឺជាបំពង់តូច ដែលមានទំហំប៉ុនឈើគូស ហើយវាមានប្រសិទ្ធិភាពរយៈពេល៣ឆ្នាំ។
ប្រសិនបើអ្នកមានក្តីបារម្ភថា កងដាក់ក្រោមស្បែករបស់អ្នកមានបញ្ហា សូមពិគ្រោះជាមួយនឹងពេទ្យជំនាញ។