
មិនមានភស្តុតាងនៃការស្រាវជ្រាវណាមួយ ដែលបង្ហាញថាថ្នាំគ្រាប់ការពារកំណើតបន្ទាន់ (ECPs) បណ្តាលឱ្យមានជំងឺមហារីកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ សូមបញ្ជាក់ផងដែរថា ថ្នាំគ្រាប់ការពារកំណើតបន្ទាន់ មិនមែនសម្រាប់ប្រើជាមធ្យោបាយពន្យារកំណើតនោះទេ ប៉ុន្តែជាជម្រើសបម្រុង នៅក្នុងករណីដែលបានរួមភេទដោយមិនបានការពារ ហើយអ្នកមិនចង់មានផ្ទៃពោះដោយចៃដន្យ។