
នៅពេលប្រើដោយត្រឹមត្រូវ មធ្យោបាយពន្យារកំណើតទំនើបមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារមិនឲ្យមានគភ៌ដោយចៃដន្យ។
មធ្យោបាយរយៈពេលវែង ដូចជាកងដាក់ក្រោមស្បែក និងកងដាក់ក្នុងស្បូន មានប្រសិទ្ធភាពយ៉ាងល្អ! វិធីទាំងនេះមានប្រសិទ្ធភាពខ្លាំងបំផុតក្នុងការការពារមិនឲ្យមានផ្ទៃពោះ ។
មធ្យោបាយរយៈពេលខ្លី – ដូចជា ថ្នាំគ្រាប់ ថ្នាំចាក់ និងស្រោមអនាម័យ – មានប្រសិទ្ធភាពអាស្រ័យលើការប្រើប្រាស់ជាប្រចាំពីអ្នកប្រើ (ដូចជាការលេបថ្នាំគ្រាប់ជារៀងរាល់ថ្ងៃ) ប៉ុន្តែប្រសិនបើប្រើបានត្រឹមត្រូវ និងទាន់ពេលវេលា មធ្យោបាយទាំងនេះនៅតែជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពផងដែរ ។
មធ្យោបាយបែបប្រពៃណី ដូចជាការដកលិង្គចេញ និងវិធីសាស្ត្រប្រតិទិន គឺមិនសូវល្អក្នុងការការពារមិនឲ្យមានផ្ទៃពោះនោះទេ ហើយបង្កើនឱកាសនៃការមានផ្ទៃពោះដែលមិនចង់បាន ។
ខាងក្រោមនេះគឺជាអត្រាប្រសិទ្ធភាពជាទូទៅមធ្យោបាយពន្យារកំណើតទំនើបនិមួយៗ៖