
កងដាក់ក្រោមស្បែកគឺជាការដាក់បញ្ចូលបំពង់តូចមួយទៅក្នុងដើមដៃរបស់ស្រ្តីដោយក្រុមពេទ្យជំនាញ។
វាគឺជាមធ្យោបាយពន្យារកំណើតមួយដែលងាយស្រួលព្រោះអ្នកមិនចាំបាច់គិតពីវារហូត ដល់ពេលដែលអ្នកត្រូវយកវាចេញឬប្ដូរកងថ្មី។
កងដាក់ក្រោមស្បែកមានច្រើនប្រភេទដោយប្រភេទនីមួយៗមានប្រសិទ្ធភាពរយៈពេលខុសៗគ្នា។ ឧទាហរណ៍៖ កងដាក់ក្រោមស្បែកប្រភេទអ៊ីមផ្លាណនមានប្រសិទ្ធភាពរយៈពេល ៣ ឆ្នាំ រីឯប្រភេទផ្សេងទៀតដូចជាដ្យាឌែល មានប្រសិទ្ធភាព ៥ ឆ្នាំ។