យើងជា វីយ៉ា
នៅ វីយ៉ា យើងមានបេសកកម្មធ្វើការគាំទ្រដល់សុខភាពរបស់ស្ត្រី និង ក្មេងស្រី ក្នុងមួយដំណើរជីវិតទាក់ទងទៅនឹងសុខភាពផ្លូវភេទរបស់ពួកគេ។ គោលដៅរបស់យើងគឺសម្រួលភាពស្មុគស្មាញលើបញ្ហាសុខភាពបន្តពូជ និងសុខភាពផ្លូវភេទ និងបង្កភាពងាយស្រួលអោយស្ត្រីទទួលបាននូវព័ត៌មានដែលមានគុណភាព, ផលិតផល និងសេវាកម្មដែលស្របទៅនឹងតម្រូវការ និងការចង់បានរបស់ពួកគេ។ យើងជឿជាក់ថា តាមរយៈការបញ្ចេញនូវថាមពលនៃការទំនាក់ទំនងប្រចាំថ្ងៃ វាអាចបង្កើតឡើងនូវបទពិសោធដ៏ល្អអស្ចារ្យសម្រាប់ស្ត្រី ធ្វើឱ្យដំណើរជីវិតសុខភាពផ្លូវភេទរបស់ពួកគេគ្មានការឈឺចាប់ គ្មានការរាំងស្ទះ និងជួយបានកាន់តែច្រើនថែមទៀត។
គោលបំណងរបស់យើង
វីយ៉ា មានបេសកកម្មធ្វើអោយមានការផ្លាស់ប្តូរដល់សុខភាពរបស់ស្ត្រី
វីយ៉ា គាំទ្រលើសុខភាពបន្តពូជ និងសុខមាលភាពរបស់ស្ត្រី តាមរយៈអោយទទួលបានព័ត៌មានគ្រប់គ្រាន់ ផលិតផលដែលមានគុណភាព សេវាកម្មល្អ និង ជំរុញឲមានកន្លែងសុវត្ថិភាព និងដាក់បញ្ចូលស្ត្រី ព្រមទាំងដៃគូរបស់ពួកគេផងដែរ។
ខ្សែទូរស័ព្ទទាន់ហេតុការណ៍ បណ្តាញសុខភាពស្ត្រី
អ្វីក៏ដោយដែលអ្នកត្រូវការ យើងនៅទីនេះដើម្បីជួយអ្នក។
ចូលរួមជាមួយនឹងសហគមន៍របស់វីយ៉ា
the #Vword
វីយ៉ា គឺជាសហគមន៏មួយដែលគាំទ្រ និងផ្តល់អោយស្ត្រីទទួលបាននូវពត៌មាននិងផលិតផលដែលប្រកបដោយគុណភាព ទាក់ទងនឹងសុខមាលភាព និងសុខភាពផ្លូវភេទសំរាប់ខ្លួនពួកគាត់ផ្ទាល់តែម្តង។យើងមិនភ័យខ្លាចក្នុងការធ្វើអោយខ្លួនយើងសប្បាយរីករាយទេ ក្លាហានក្នុងការសន្ទនាពីការពិតផ្សេងៗ ចូលរួមជាមួយសហគមន៏យើងឥឡូវនេះ ដោយគ្រាន់តែតាមដានជាមួយយើងខ្ញុំនៅថ្ងៃនេះ។
