វីយ៉ា នៅទីនេះ ដើម្បីឆ្លើយតបទៅនឹងសំណួរទាំងអស់របស់អ្នកអំពីការមកឈាមរដូវ
🩸 ជឿជាក់លើអ្នកជំនាញផ្នែកសុខភាពបន្តពូជ:
វីយ៉ា ធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញថែទាំសុខភាពបន្តពូជដែលមានបទពិសោធន៍ និងឯកទេសទាក់ទងនឹងការមកឈាមរដូវ ដើម្បីដោះស្រាយនូវកង្វល់ និងផ្តល់ការណែនាំច្បាស់លាស់ដល់អ្នក។ សុខុមាលភាពនៃការមករដូវ គឺជាអាទិភាពសំខាន់បំផុតរបស់យើង ហើយយើងនឹងប្តេជ្ញាចិត្តផ្តល់ការថែទាំដ៏ល្អបំផុតដល់អ្នក។
📝ប្រសិនបើអ្នកមានសំណួរណាមួយដែលមិនមាននៅក្នុងកម្រងសំណួរទូទៅរបស់យើងអំពីសុខុមាលភាពនៃការមកឈាមរដូវ សូមបញ្ជូនសំណួរទាំងនោះតាមរយៈទម្រង់បែបបទខាងក្រោម។ ទំនួសខុសត្រូវលើសុខភាពបន្តពូជផ្តល់អំណាចដល់ខ្លួនឯង ជាមួយនឹងចំណេះដឹងដ៏មានតម្លៃ ហើយធ្វើការសម្រេចចិត្តដោយទំនុកចិត្តអំពីសុខុមាលភាពនៃការមកឈាមរដូវរបស់អ្នកនៅថ្ងៃនេះ! 🌟
អ្នកគួរធ្វើអំឡុងពេលមកឈាមរដូវ៖
- ញ៉ាំទឹកឱ្យបានច្រើន
- ធ្វើលំហាត់ប្រាណតិចៗ
- ធ្វើខ្លួនឯងឲ្យសប្បាយចិត្ត
- អនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ
- លើកទម្ងន់ធ្ងន់ និងលំហាត់ប្រាណខ្លាំងៗ
- ញាំជាតិកាហ្វេអ៊ីន និងពិសាគ្រឿងស្រវឹង
- អាហារប្រៃពេក និងផ្អែមពេក
- អសកម្ម
- ស្លៀកសម្លៀកបំពាក់តឹង
អ្នកប្រហែលជាចាប់ផ្តើមមានអារម្មណ៍ឈឺចាប់តិចៗ ដោះឡើងតឹង ឬហើមផ្នែកផ្សេងៗ នៅពេលដែលអ្នកជិតមកឈាមរដូវ ជាធម្មតាបន្ទាប់ពីអូវុលបានបញ្ចេញ (មេជីវិតញី ឬក៏ពងញី)។ ពេលនេះជាដំណាក់កាលត្រូវបានគេស្គាល់ថា វាជាការចាប់ផ្តើមត្រៀមរៀបចំការមានផ្ទៃពោះ ពេលនោះអ័រម៉ូន ប្រូហ្សេស្តេរ៉ូន កើតឡើង។ វេជ្ជបណ្ឌិត Flanagan បាននិយាយថា ប្រសិនបើអ្នកមានអារម្មណ៏ថាឈឺឬមិនស្រួលខ្លួន ស្រដៀងគ្នាបែបចឹងជារៀងរាល់ខែ នោះវាត្រូវបានគេស្គាល់ថាដោះឡើងតឹងតាមវដ្តឈាមរដូវ ព្រោះវាជារឿងកើតឡើងទាក់ទងទៅនឹងវដ្តរដូវរបស់អ្នក។ ដូចបាននិយាយខាងលើថា មនុស្សគ្រប់គ្នាពេលមកឈាមរដូវ មានសញ្ញាមិនដូចគ្នាទេ ហើយវាអាចប្រែប្រួលពីមួយខែទៅមួយខែទៅតាមបុគ្គលនិមួយផ្សេងៗពីគ្នា។
- ស្រេស្ត៖ ភាពតានតឹងអាចប៉ះពាល់ដល់តុល្យភាពអ័រម៉ូនដែលគ្រប់គ្រងវដ្តឈាមរដូវរបស់អ្នក។
- លំហាត់ប្រាណខ្លាំងៗ៖ ការហាត់ប្រាណខ្លាំងៗមានផលប៉ះពាល់ស្រដៀងគ្នាទៅនឹងវដ្តឈាមរដូវ។ វាក៏អាចផ្លាស់ប្តូរអ័រម៉ូនដែលត្រូវការសម្រាប់ការមកឈាមរដូវផងដែរ។
- ការផ្លាស់ប្តូរទម្ងន់៖ ទាំងការឡើងទម្ងន់យ៉ាងឆាប់រហ័ស និងការសម្រកទម្ងន់អាចបំផ្លាញវដ្តរដូវរបស់អ្នក។
- ស្បូនមានដុំឬដុះសាច់៖ ទាំង២នេះគឺជាការលូតលាស់ដែលកើតឡើងនៅក្នុងស្បូន។ ការលើសអ័រម៉ូនអាចជំរុញឱ្យមានការរីកដុំសាច់ និងដុះសាច់។ មនុស្សដែលមាការន ដុះសាច់ឬ ដុំសាច់អាចមានឈាមរដូវមកមិនទៀងទាត់ ឬធ្លាក់ឈាមរដូវចន្លោះនៃវដ្តឈាមរដូវ។
- អតុល្យភាពក្រពេញទីរ៉ូអ៊ីត៖ ការពន្យារកំណើតអាចទប់ស្កាត់រោគសញ្ញានៃជំងឺរាំរៃមយចំនួន។ ភ្លាមៗនៅពេលដែលអ្នកឈប់ប្រើថ្នាំគ្រាប់ រោគសញ្ញាទាំងនេះអាចកើតឡើងម្តងទៀត។ អតុល្យភាពក្រពេញទីរ៉ូអ៊ីត គឺជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌទាំងនោះ។
- ជំងឺរលាកក្រពេញអូវែ (PCOS): គឺជាជំងឺមួយប្រភេទផ្សេងទៀតដែលអាចកើតឡើងបន្ទាប់ពីអ្នកឈប់ប្រើមធ្យោបាយពន្យារកំណើត។
- ការមានផ្ទៃពោះ
ការប្រែប្រួលធម្មតា
- ស្រេស្ត ឬឥទ្ធិពលខាងក្រៅ
- ការប្រើប្រាស់ថ្នាំ ឬផលរំខានពីមធ្យោបាយពន្យារកំណើត
- អាយុ ឬវ័យអស់រដូវ
- ការប្រែប្រួលអ័រម៉ូន
- ការមានផ្ទៃពោះ
ការធ្វើលំហាត់ប្រាណស្រាលនៅពេលមករដូវរបស់អ្នកត្រូវបានគេបង្ហាញថា អាចកាត់បន្ថយរោគសញ្ញាជាច្រើនដូចជា៖
- ការឈឺចាប់
- រមួលក្រពើ
- ហើមពោះ
- ជំងឺធ្លាក់ ឬបាក់ទឹកចិត្ត
- អារម្មណ៍ប្រែប្រួល
- ឆាប់ខឹង (ឆេវឆាវ)
- អស់កម្លាំង
- ចង្អោរ
វដ្តឈាមរដូវ គឺជាពេលនៃការបញ្ចេញនូវពងមេជីវិតញី ឈាម និងជាលិកាស្រទាប់ខាងក្នុងស្បូនដែលមិនអាចបង្ករកំណើតបាន។ វាជារឿងធម្មតាសម្រាប់ការរួមមកបញ្ចូលគ្នា នេះដែលមានក្លិនបន្តិច បន្ទាប់ពីវាចេញមកពីទ្វារមាស។ នេះទំនងជាសារធាតុទ្វារមាសខ្លួនឯង ប៉ុន្តែបាក់តេរី និងអាស៊ីតក៏អាចដើរតួនាទីលើរឿងនេះផងដែរ។ ក្លិនដែលអ្នកអាចកត់សម្គាល់ក្នុងអំឡុងពេលធ្លាក់មកឈាមរដូវអាចប្រែប្រួលផងដែរ។ ឈាមរដូវ «មានសុខភាពល្អ» អាចមានក្លិនឈាមបន្តិចបន្តួច។ វាអាចមានក្លិនច្រែសដែកបន្តិចមកពីមានជាតិដែកក្នុងឈាម និងបាក់តេរី។
ការឈឺពោះ
- ដោះឡើងតឹង
- អស់កម្លាំង/ ធុញថប់
- ហើមពោះ
- បញ្ហាពោះវៀន
- ឈឺក្បាល
- អារម្មណ៍ប្រែប្រួល
- ឈឺចាប់នៅផ្នែកខាងក្រោមនៃពោះ
- ពិបាកគេង
កាត់បន្ថយការឈឺចាប់
- ឈាមរដូវខ្លី៖ ការរួមភេទអាចធ្វើឱ្យការមករដូវរបស់អ្នកខ្លី។ ការកន្រ្ទាក់សាច់ដុំស្បូន ក្នុងអំឡុងពេលឈានដល់ចំណុចកំពូល គឺជំរុញឱ្យឈាម រដូវពីចេញមកក្រៅបានលឿនជាងមុន។ នោះអាចបណ្តាលឱ្យមានឈាមរដូវខ្លី។
- បង្កើនចំណង់ផ្លូវភេទ
- ទឹករំអិលធម្មជាតិ
- វាអាចកាត់បន្ថយការឈឺក្បាល
ការមកឈាមរដូវ គឺជាដំណើរការធម្មជាតិដែលក្មេងស្រី និងស្ត្រីត្រូវហាននិយាយដោយបើកចំហពីវា។ ប៉ុន្តែរឿងសុខភាពមួយនេះ នៅតែត្រូវបានគេមើលឃើញថាជារឿងដែលមិនគួរនិយាយចេញមក។ ចាប់ពីដំណាក់កាលមករដូវ រហូតដល់អស់ឈាមរដូវ ការមករដូវបានប៉ះពាល់ដល់សុខុមាលភាពដល់រូបរាងកាយ ផ្លូវចិត្ត និងសង្គម ហើយអ្វីដែលល្អបំផុត គឺត្រូវតែនិយាយអំពីវា។
ក្នុងអំឡុងពេលមករដូវ ឱកាសនៃការមានផ្ទៃពោះ គឺទាប ប៉ុន្តែមិនមែនសូន្យទេ។ ឈាមរដូវខ្លួនឯងមិនការពារការមានផ្ទៃពោះទេ ហើយវាក៏មិនជំរុញការមានផ្ទៃពោះដែរ។ ក្នុងអំឡុងពេលមានឈាមរដូវថ្ងៃដំបូងរៀងរាល់ខែ ឱកាសនៃការមានផ្ទៃពោះ គឺទាបបំផុត។ ហើយថ្ងៃបន្ទាប់មកទៀត ឱកាសនៃការមានផ្ទៃពោះអាចកើតឡើងហានិភ័យនៃការមានផ្ទៃពោះកើនឡើងនៅពេលមានការបញ្ចេញមេជីវិតញី
ការមករដូវដំបូង ដែលជាចំណុចមួយដែលគេស្គាល់ថាការមកឈាមរដូវ ជាធម្មតាចាប់ផ្តើមនៅចន្លោះអាយុ 12 ទៅ 15 ឆ្នាំ។ ការចាប់ផ្តើមមករដូវដំបូងចំពោះក្មេងអាយុ 8 ឆ្នាំ គឺត្រូវបានចាត់ទុកថាជារឿងធម្មតា។ អាយុជាមធ្យមនៃរដូវដំបូង គឺជាទូទៅវាអាស្រ័យទៅតាមប្រទេសកំពុងអភិវឌ្ឍន៍, និងនៅក្នុងប្រទេសអភិវឌ្ឍន៍។
វដ្តឈាមរដូវធម្មតា គឺរាប់ពេលធ្លាក់ឈាមរដូវថ្ងៃដំបូង និងដល់ថ្ងៃមកឈាមរដូវបន្ទាប់ វាមានរយៈពេលពី ២១ថ្ងៃ ទៅ ៤៥ថ្ងៃ ចំពោះស្រីវ័យក្មេង។ ចំពោះមនុស្សពេញវ័យ គឺចន្លោះពី ២១ថ្ងៃ ទៅ ៣១ថ្ងៃ ដែលជាមធ្យម គឺ ២៨ថ្ងៃ។
ជាធម្មតាការធ្លាក់ឈាមរដូវ មានរយៈពេលប្រហែលពី ២ ទៅ ៧ ថ្ងៃ។ ឈាមរដូវឈប់មក គឺនៅក្នុងអំឡុងពេលមានផ្ទៃពោះ ហើយជាធម្មតាឈាមរដូវមិនបន្តមកទេក្នុងអំឡុងខែដំបូងនៃការបំបៅដោះកូន។
ការលែងមានឈាមរដូវ មកកើតឡើងក្រោយពីអស់រដូវ ដែលជាធម្មតានៅចន្លោះពីអាយុ ៤៥ ទៅ ៥៥ឆ្នាំ។
រហូតដល់ 80% នៃស្ត្រីមិនជួបប្រទះបញ្ហាធ្ងន់ធ្ងររំខានដល់ការងារប្រចាំថ្ងៃ ក្នុងអំឡុងពេលមកឈាមរដូវនោះទេ ឬក្នុងថ្ងៃឈានដល់ការធ្លាក់មកឈាមរដូវ។ សញ្ញាមុនពេលធ្លាក់ឈាមរដូវដែលរំខានដល់ការរស់នៅធម្មតាត្រូវបានគេហៅថា សញ្ញាមុនមកឈាមរដូវ។ ស្ត្រីប្រហែល ២០ ទៅ ៣០% ជួបប្រទះសញ្ញាមុនមករដូវ ហើយ ៣ ទៅ ៨% ជួបប្រទះរោគសញ្ញាធ្ងន់ធ្ងរ។ ទាំងនេះរួមមានឡើងមុន ដោះឡើងតឹង ហើមពោះ មានអារម្មណ៍ថាអស់កម្លាំង ឆាប់ខឹង និងការប្រែប្រួលអារម្មណ៍។ រោគសញ្ញាផ្សេងទៀតដែលស្ត្រីមួយចំនួនជួបប្រទះរួមមានការឈឺចាប់ពេលមកឈាមរដូវ និងការមកឈាមខ្លាំងក្នុងអំឡុងពេលមកឈាមរដូវ និងការធ្លាក់ឈាមមិនធម្មតា នៅពេលណាមួយក្នុងអំឡុងពេលមកឈាមរដូវ។
មិនទាន់មានឈាមរដូវ គេហៅថា ក្រមកឈាមរដូវគឺនៅពេលដែលឈាមរដូវមិនទាន់មកនៅអាយុ 15 ឆ្នាំ ឬមិនបានកើតឡើងម្តងទៀតក្នុងរយៈពេល ៩០ថ្ងៃ (រាំងរដូវ)។
បរិមាណជាមធ្យម ពេលមកឈាមរដូវជារៀងរាល់ខែមាន៣៥ មីលីលីត្រ ដែលចាត់ទុកថាឈាមរដូវមកធម្មតាចន្លោះពី ១០ ទៅ ៨០ មីលីលីត្រ។ សារធាតុរាវ នៃរដូវ គឺជាឈ្មោះត្រឹមត្រូវសម្រាប់លំហូរនេះ ទោះបីមនុស្សជាច្រើនចូលចិត្តហៅវាថាជាឈាមរដូវក៏ដោយ។ សារធាតុរាវពេលមកឈាមរដូវមានពណ៌ក្រហមត្នោត ពណ៌ក្រម៉ៅ ជាងឈាមពីសសៃឈាមវ៉ែនបន្តិច។
រោគសញ្ញា នៃការឈឺចាប់មុនពេលមកឈាមរដូវ គឺជាជំងឺផ្លូវអារម្មណ៍មួយដែលមានលក្ខណៈជារោគសញ្ញាអារម្មណ៍ ការយល់ដឹង និងរាងកាយដែលបណ្តាលឱ្យមានការឈឺចាប់ ឬខូចខាតយ៉ាងខ្លាំងចំពោះស្ត្រីដែលមកឈាមរដូវក្នុងដំណាក់កាលចន្លោះការពីបញ្ចេញមេជីវិតញីនិងការមកឈាមរដូវ នៃវដ្តរដូវ។ រោគសញ្ញានេះកើតឡើងក្នុងដំណាក់កាល luteal (ចន្លោះការបញ្ចេញមេជីវិតញីនិងការមកឈាមរដូវ) វានឹងប្រសើរឡើងក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ពីការចាប់ផ្តើមមកឈាមរដូវ ហើយមានតិចតួចបំផុត ឬអវត្តមានក្នុងសប្តាហ៍បន្ទាប់ពីមករដូវ។ សូមទាក់ទងមកយើងតាមការជជែក ហើយយើងអាចចង្អុលបង្ហាញអ្នកទៅក្នុងទិសដៅត្រឹមត្រូវសម្រាប់ជាជំនួយ។
ចំពោះស្ត្រីភាគច្រើន ការផ្លាស់ប្តូររាងកាយផ្សេងៗមានការប្រែប្រួលនៃកម្រិតអ័រម៉ូនក្នុងអំឡុងពេលមកឈាមរដូវ។ នេះរួមបញ្ចូលទាំងការកន្រ្ទាក់សាច់ដុំស្បូន (ការឈឺចាប់ពេលមកឈាមរដូវ) ដែលអាចកើតមានមុន ឬអមជាមួយការមកឈាមរដូវតែម្តង។ ស្ត្រីជាច្រើនជួបប្រទះនឹងការឈឺចាប់ខ្លាំង នេះ ត្រូវបានគេស្គាល់ថាពាក់ពន្ធ័នឹងការឈឺពោះ អំឡុងពេលមកឈាមរដូវ។ ក្នុងចំណោមស្ត្រីពេញវ័យ ការឈឺចាប់ខ្លាំង អាចប៉ះពាល់ដល់សកម្មភាពការងារប្រចាំថ្ងៃត្រឹមតែ ២%-២៨% ប៉ុណ្ណោះ។ រោគសញ្ញាធ្ងន់ធ្ងរដែលរំខានដល់សកម្មភាពការងារប្រចាំថ្ងៃ និងមុខងារអាចត្រូវបានធ្វើរោគវិនិច្ឆ័យថាជាជំងឺឈឺចាប់មុនពេលមកឈាមរដូវ។ រោគសញ្ញាធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់ដល់ការអនុវត្តរបស់មនុស្សម្នាក់ នៅកន្លែងធ្វើការ, សាលារៀន, និងនៅក្នុងសកម្មភាពប្រចាំថ្ងៃនៅក្នុងស្រ្តីមួយភាគតូច។
ទេ តាមការស្រាវជ្រាវភាគច្រើនរកឃើញថាមិនមានការផ្លាស់ប្តូរធំនោះទេ នៅក្នុងលំនាំមកឈាមរដូវ បន្ទាប់ពីស្រ្តីបញ្ឈប់កំណើតអចិន្រ្តៃយ៍។ ប្រសិនបើស្ត្រីម្នាក់កំពុងប្រើមធ្យោបាយពន្យារកំណើតមានជាតិអ័រម៉ូន ឬ កងដាក់ក្នុងស្បូន មុនពេលបញ្ឈប់កំណើតអចិន្ត្រៃយ៍ ការធ្លាក់ឈាមរបស់ស្រ្តីត្រឡប់ទៅពីមុនពេលស្រ្តីប្រើវិធីសាស្ត្រទាំងនេះ។ ឧទាហរណ៍ ស្ត្រីប្តូរពីថ្នាំពន្យារកំណើតរួមបញ្ចូលគ្នាទៅជាការបញ្ឈប់កំណើតអចិន្រ្តៃយ៍ ស្ត្រីអាចកត់សម្គាល់ឃើញការធ្លាក់ឈាមកាន់តែខ្លាំង នៅពេលមកឈាមរដូវប្រចាំខែរបស់ពួកគេនឹងត្រឡប់ទៅលំនាំធម្មតាវិញ។ ទោះជាយ៉ាងណាក៏ដោយ ស្រ្តីត្រូវកត់សម្គាល់ថាការមកឈាមប្រចាំខែរបស់ស្ត្រីជាធម្មតាមិនសូវទៀងទាត់ទេ នៅពេលដែលស្រ្តីឈានដល់វ័យអស់រដូវ។
អេប៉ុងគឺជាមធ្យោបាយពន្យារកំណើត មិនមានជាតិអ័រម៉ូន និងមិនរំខានដល់វដ្តឈាមរដូវរបស់អ្នកនោះទេ
អ្នកអាច ប្រើអេប៉ុងញឹកញាប់តាមដែលអ្នកចង់បាន ប៉ុន្តែមិនមែនអំឡុងពេលមករដូវនោះទេ។
ស្ត្រីជាច្រើនដែលប្រើដាក់កងក្នុងស្បូន មានជាតិអ័រម៉ូន នឹងជួបប្រទះនឹងការធ្លាក់ឈាមតិច និងតិចតួច ក្រោយពីដាក់កងក្នុងស្បូនមានជាតិអ័រម៉ូន។ ស្ត្រីមួយចំនួនប្រហែលជាមិនមានឈាមរដូវទៀតទេ។
ការប្រើប្រាស់បន្ទះសំឡីអនាម័យត្រូវបានណែនាំ។ ប្រសិនបើប្រើតំាប៉ុង អ្នកគួរតែឧស្សាហ៍ផ្លាស់ប្តូរឱ្យបានញឹកញាប់ជាងមុន និងសូមប្រុងប្រយ័ត្ន កុំទាញខ្សែកងដាក់ក្នុងស្បូន នៅពេលរៀបចដាក់តំាប៉ុង។
ស្រោមអនាម័យស្ត្រី មិនរំខានដល់ការមកឈាមរដូវទេ ដូចនេះ អ្នកអាចប្រើបាន។ ទោះជាយ៉ាងណាក៏ដោយ ស្រោមអនាម័យស្ត្រីគួរតែត្រូវដាក់បញ្ចូលមុនពេលរួមភេទ ហើយត្រូវដកចេញវិញភ្លាមៗ។
ស្ត្រីជាច្រើនយល់ឃើញថា ការមកឈាមរដូវច្រើន និងឈឺចាប់ត្រូវបានកាត់បន្ថយ។ ជួនកាលអាចមានការធ្លាក់ឈាមមិនទៀងទាត់តាំងពីដំបូង ប៉ុន្តែវាគួរតែមានប៉ុន្មានខែដំបូងប៉ុណ្ណោះ។
ខ្សែទូរស័ព្ទទាន់ហេតុការណ៍ បណ្តាញសុខភាពស្ត្រី
ក្រុមរបស់យើង ជាអ្នកជំនាញបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ រង់ចាំផ្តល់ប្រឹក្សាយោលបល់ និងមិនវិនិច្ឆ័យ និងផ្តល់ការគាំទ្រលើប្រធានបទផ្សេងៗគ្នាដូចជា៖
☑ ការពន្យារកំណើត
☑ ការបង្ករោគ/ ជំងឺឆ្លង
☑ ការមានផ្ទៃពោះ
☑ ការរំលូត
☑ ផ្សេងៗ

VIYA FAQS
ALL YOUR SEXUAL HEALTH
QUESTIONS ANSWERED
ចូលរួមសហគមន៍ដែលមានភាពច្បាស់លាស់
ក្លាយជាផ្នែកមួយ នៃការផ្លាស់ប្តូរសកលលោក សម្រាប់សុខភាពផ្លូវភេទ និងសុខុមាលភាព
រួមគ្នា យើងអាចបង្កើតភាពខុសគ្នា ដោយធ្វើការជជែកវែកញែកជុំវិញសុខភាពផ្លូវភេទ និងសុខុមាលភាពពេលរួមភេទឲក្លាយជារឿងធម្មតា។ ចូលរួមបេសកកម្មជាសកលជាមួយ វីយ៉ា (VIYA) ដើម្បីបង្កើតពិភពលោកមួយដែលផ្តល់អាទិភាពឱ្យស្រ្តីគ្រប់រូបមានភាពរីករាយ សុខុមាលភាព និងសុខភាព។
