ចូលរួមជាមួយគំនិតផ្តួចផ្តើមពិភពលោកដើម្បីផ្លាស់ប្តូរការសន្ទនាស្តីពីសុខភាពស្ត្រី
សុខភាពនិងសុខមាលភាពរបស់ស្រ្តីគឺជាប្រធានបទដែលស៊ីជម្រៅ ងាយប៉ះពាល់ ពិបាកលើកមកនិយាយនិងពិភាក្សាបំផុត។ ការមើលរំលងនិងមិនឲ្យតម្លៃទៅលើសុខភាពនិងសុខមាលភាពស្រ្តីបានធ្វើឲ្យពួកគាត់មានការភ័យខ្លាចនិងអៀនខ្មាសក្នុងការស្វែងរកជំនួយ។ វីយ៉ាធ្វើការជាមួយអង្គការដៃគូ ក្រុមវេជ្ជបណ្ឌិត អ្នកមានឥទ្ធិពលផ្លាស់ប្តូរអ្នកដទៃ និងមនុស្សដូចអ្នកទាំងអស់គ្នាដើម្បីកែប្រែរឿងទាំងអស់នេះ។ នេះគឺជាវិធីតែមួយគត់ដែលអាចធ្វើឲ្យស្រ្តីបើកចិត្តនិងហាននិយាយអំពីសុខភាពរបស់គាត់ដោយសេរីនិងមិនមានភាពអៀនខ្មាស។

