វីយ៉ា នៅទីនេះដើម្បីឆ្លើយនូវរាល់សំនួររអំពីការពន្យារកំណើត
👩⚕️ ជឿជាក់លើអ្នកជំនាញរបស់យើង:
សូមចងចាំថា វីយ៉ា តែងតែផ្តល់ប្រឹក្សាយោបល់ជាប្រចាំជាមួយអ្នកជំនាញផ្នែកសុខភាពដែលមានបទពិសោធន៏ ដើម្បីដោះស្រាយបញ្ហាជាក់លាក់ណាមួយដែលកើតមានឡើងអោយទទួលបាននូវដំបូន្មានផ្ទាល់ខ្លួននិងទាន់ពេលវេលា។ សុខភាពនិងសុខុមាលភាពរបស់អ្នកជាអាទិភាពរបស់យើង។
📝បើមានអ្វីដែលមិនត្រូវបានដាក់នៅក្នុងកម្រងសំនួរដែលត្រូវបានសួរជារឿយៗទេ! ផ្ញើសំនួររបស់អ្នកតាមរយៈទម្រង់ខាងក្រោម ហើយទទួលខុសត្រូវលើបញ្ហាសុខភាពបន្តពូជរបស់អ្នក។ ផ្ដល់ឲខ្លួនឯងនូវចំណេះដឹង ហើយសម្រេចចិត្តជាក់ច្បាស់ពីការពន្យារកំណើតនៅថ្ងៃនេះ!🌟
ថ្នាំការពារកំណើតបន្ទាន់ គឺជាថ្នាំគ្រាប់ដែលប្រើដើម្បីការពារការមានផ្ទៃពោះដែលគេមិនចង់បាន បន្ទាប់ពីការរួមភេទដោយមិនបានការពារ។
កងដាក់ក្នុងស្បូនមានតំលៃថ្លៃដែលត្រូវចំណាយលុយពេលដាក់ដំបូង តែបន្ទាប់មកវាអាចសន្សំប្រាក់បានក្នុងរយៈពេលយូរ ពី 3 ទៅ 12 ឆ្នាំ និងមានប្រសិទ្ធភាពខ្ពស់ រហូតដល់99%។
ការពិនិត្យការដាក់កងក្នុងស្បូន ត្រូវធ្វើឡើងដោយអ្នកផ្តល់សាវាដែលមានជំនាញពី លើកទី១៖ពី 4 ទៅ 6 សប្តាហ៍បន្ទាប់ពីដាក់។បន្ទាប់មកអ្នកផ្តល់សេវារបស់អ្នកនឹងពិនិត្យ រកមើលខ្សែកងដាក់ក្នុងស្បូនរបស់អ្នកតាមកាលវិភាគដើម្បីតាមដានបន្ត។
បន្ទាប់ពីដាក់កងក្រោមស្បែក, អ្នកអាចមានផលរំខានដូចជា៖
- ឈឺដៃ
- ស្នាមជាំនៅកន្លែងដាក់បញ្ចូល
- ២ទៅ៣ខែដំបូង
- វិលមុខ
- ចង្អោរ
- ឈឺក្បាលតិចតួច ដោះឡើងតឹង ប្រែប្រួលទម្ងន់
- វដ្តរដូវមិនទៀង រដូវមកតិចៗ មិនមករដូវ
- រអារម្មណ៍ប្រែប្រួល
- ឈឺពោះ
មធ្យោបាយពន្យារកំណើតមានច្រើនប្រភេទ រួមទាំងមធ្យោបាយវិធីសាស្ត្រដែលមានជាតិអ័រម៉ូនដូចជា ថ្នាំគ្រាប់ពន្យារកំណើត ថ្នាំចាក់ កងដាក់ក្រោមស្បែក, ប្រើបាំងដូចជាស្រោមអនាម័យនិង មធ្យោបាយពន្យារកំណើតរយៈពេលយូរ កងដាក់ក្នុងស្បូន(IUDs) ពន្យារកំណើតតាមបែបធម្មជាតិ និងវិធីមធ្យោបាយបឈ្ឈប់កំណើតជាអចិន្ត្រៃយ៍ដូចជា។ការចោះចងដៃស្បូនចំពោះស្ត្រី និងចោះចងបំពង់បង្ហូរមេជីវិតឈ្មោលចំពោះបុរស។
តើមធ្យោបាយពន្យារកំណើតមានប្រសិទ្ធិភាពយ៉ាងដូចម្តេច ក្នុងការពារការមានផ្ទៃពោះ? ប្រសិទ្ធភាពនៃមធ្យោបាយរពន្យារកំណើតប្រែប្រួលអាស្រ័យលើមធ្យោបាយដែលបានប្រើ។ មធ្យោបាយមួយចំនួនដូចជាមានជាតិអ័រម៉ូន ឬ កងដាក់ក្នុងស្បូន មានប្រសិទ្ធភាពជាង 99% ខណៈពេលដែលមធ្យោបាយផ្សេងទៀតដូចជាស្រោមអនាម័យមានអត្រាប្រសិទ្ធភាពទាបជាង។ វាមានសារៈសំខាន់ណាស់ក្នុងការប្រើមធ្យោបាយពន្យារកំណើតឱ្យបានជាប់លាប់ ទៀងទាត់ និងត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព។
មធ្យោបាយពន្យារកំណើតដោយជាតិអរម៉ូនអាចមានផលរំខានមួយចំនួន ដែលអាចប្រែប្រួលអាស្រ័យលើបុគ្គល និងមធ្យោបាយជាក់លាក់ណាមួយដែលបានប្រើ។ ផលរំខានជាទូទៅអាច៖ មានការប្រែប្រួលរដូវ, ដោះឡើងតឹង, អារម្មណ៍ប្រែប្រួល និងចង់ក្អួត។ គួរពិគ្រោះយោបល់ជាមួយអ្នកផ្តល់សេវាជំនាញថែទាំសុខភាព ដើម្បីពិភាក្សាអំពីផលរំខានដែលអាចកើតមាន និងស្វែងរកជម្រើសដ៏ល្អផេ្សងទៀតសម្រាប់អ្នក។
សឹងតែគ្រប់មធ្យោបាយពន្យារកំណើត ភាគច្រើនមិនអាចការពារការចម្លងមេរោគតាមរយៈការរួមភេទបានទេ។ ស្រោមអនាម័យ គឺជាវិធីសាស្ត្រមួយល្អបំផុត ដែលអាចផ្ដល់ការការពារទប់ស្កាត់ការចម្លងរោគតាមការរួមភេទបានទាំងបុរសនិងស្ត្រី។ វាត្រូវបានគេណែនាំឱ្យប្រើស្រោមអនាម័យបន្ថែមពីលើមធ្យោបាយផ្សេងទៀត សម្រាប់ការការពារទៅនឹងការចម្លងរោគតាមការរួមភេទ និងការមានកូនដោយចៃដន្យ។
ការមានកូនអាចត្រលប់មកវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតមួយចំនួន ដូចជាមធ្យោបាយដែលប្រើអ័រម៉ូន។ ទោះជាយ៉ាងណាក៏ដោយ ពេលវេលានៃការធ្វើឲមានកូនឡើងវិញ មានភាពខុសខុសៗគ្នាពីបុគ្គលមួយទៅបុគ្គលមួយ និងអាស្រ័យលើមធ្យោបាយដែលប្រើ។ គួរពិគ្រោះជាមួយអ្នកជំនាញផ្នែកសុខភាព សម្រាប់ការណែនាំពីពេលវេលា ដែលអ្នកអាចរំពឹងថានឹងមានផ្ទៃពោះឡើងវិញ បន្ទាប់ពីឈប់ប្រើមធ្យោបាយពន្យារកំណើតណាមួយ។
ការជ្រើសរើសមធ្យោបាយពន្យារកំណើតឲបានត្រឹមត្រូវអាស្រ័យលើកត្តាផ្សេងៗ រួមទាំងសុខភាពទូទៅ របៀបរស់នៅ ចំណូលចិត្ត និងផែនការគ្រួសារនាពេលអនាគត។ ចូរពិភាក្សាអំពីជម្រើសរបស់អ្នកជាមួយអ្នកឯកទេសផ្នែកសុខភាពបន្តពូជ វាអាចនឹងជួយអ្នកធ្វើការសម្រេចចិត្ត ដោយផ្អែកលើលក្ខ័ណសមស្របរបស់អ្នក។
ចាស ជាទូទៅអាចប្តូររវាងមធ្យោបាយពន្យារកំណើតផ្សេងៗទៀតបាន។ ទោះជាយ៉ាងណាក៏ដោយ វាជារឿងសំខាន់ក្នុងការប្រឹក្សាជាមួយអ្នកជំនាញថែទាំសុខភាព ដើម្បីធានាបានលើការចង់ផ្លាស់ប្តូរមធ្យោបាយពន្យារកំណើតដោយភាពរលូន និងការការពារដោយគ្មានការរំខាន នឹងការមានផ្ទៃពោះដោយចៃដន្យ។
ប្រសិនបើអ្នកខកខានលេបថ្នាំគ្រាប់ពន្យារកំណើតរបស់អ្នក វាជារឿងសំខាន់ក្នុងការធ្វើតាមការណែនាំជាក់លាក់ ដែលបានផ្តល់ឲជាមួយនឹងកញ្ចប់ថ្នាំរបស់អ្នក។ សូមមើលពត៌មានដែលមានក្នុងកញ្ចប់ថ្នាំ ឬពិគ្រោះជាមួយអ្នកជំនាញថែទាំសុខភាពសម្រាប់ការណែនាំបន្ថែម។
ចាស មានជម្រើស មធ្យោបាយពន្យារកំណើតដែលមិនមែនជាអរម៉ូន ដូចជា ស្រោមអនាម័យ មើលតាមប្រតិទិន ឬកងដាក់ស្បូន។
ខ្សែទូរស័ព្ទទាន់ហេតុការណ៍ បណ្តាញសុខភាពស្ត្រី
ក្រុមរបស់យើង ជាអ្នកជំនាញបានទទួលការបណ្តុះបណ្តាលត្រឹមត្រូវ រង់ចាំផ្តល់ប្រឹក្សាយោលបល់ និងមិនវិនិច្ឆ័យ និងផ្តល់ការគាំទ្រលើប្រធានបទផ្សេងៗគ្នាដូចជា៖
☑ ការពន្យារកំណើត
☑ ការបង្ករោគ/ ជំងឺឆ្លង
☑ ការមានផ្ទៃពោះ
☑ ការរំលូត
☑ ផ្សេងៗ

VIYA FAQS
ALL YOUR SEXUAL HEALTH
QUESTIONS ANSWERED
ចូលរួមសហគមន៍ដែលមានភាពច្បាស់លាស់
ក្លាយជាផ្នែកមួយ នៃការផ្លាស់ប្តូរសកលលោក សម្រាប់សុខភាពផ្លូវភេទ និងសុខុមាលភាព
រួមគ្នា យើងអាចបង្កើតភាពខុសគ្នា ដោយធ្វើការជជែកវែកញែកជុំវិញសុខភាពផ្លូវភេទ និងសុខុមាលភាពពេលរួមភេទឲក្លាយជារឿងធម្មតា។ ចូលរួមបេសកកម្មជាសកលជាមួយ វីយ៉ា (VIYA) ដើម្បីបង្កើតពិភពលោកមួយដែលផ្តល់អាទិភាពឱ្យស្រ្តីគ្រប់រូបមានភាពរីករាយ សុខុមាលភាព និងសុខភាព។
