យើងគឺវីយ៉ា
បេសកកម្មរបស់វីយ៉ា គឺជួយជ្រោមជ្រែង ក្នុងដំណើរសុខុមាលភាពផ្លូវភេទរបស់ស្ត្រី។ គោលដៅរបស់វីយ៉ា គឺជួយសម្រួលនូវភាពស្មុគស្មាញជុំវិញសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ ព្រមទាំងធ្វើឱ្យមានភាពងាយស្រួលក្នុងការទទួលបានចំណេះដឹង ផលិតផល និងសេវាសុខភាព ដែលសមស្របនឹងតម្រូវការរបស់ស្រ្តី។ វីយ៉ាជឿជាក់ថា តាមរយៈការប្រើប្រាស់ទំនាក់ទំនងប្រចាំថ្ងៃ យើងអាចបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់ស្ត្រី ដោយជួយដល់ដំណើរសុខភាពផ្លូវភេទរបស់ស្ត្រី មានភាពរលូន និងងាយស្រួល ។
គោលបំណង
បេសកកម្មរបស់វីយ៉ា គឺជួយធ្វើឱ្យសុខភាពស្ត្រីកាន់តែប្រសើរឡើង
វីយ៉ា ជួយជ្រោមជ្រែងដល់សុខុមាលភាព និងសុខភាពបន្តពូជ តាមរយៈចំណេះដឹង ផលិតផលប្រកបដោយគុណភាព និងសេវាសុខភាព ដោយលើកកម្ពស់បរិយាកាសប្រកបដោយសុវត្ថិភាពនិងបរិយាប័ន្ន ដល់ស្ត្រីនិងដៃគូរបស់ខ្លួន។
បណ្តាញទូរស័ព្ទសុខភាពស្ត្រី
យើងតែងតែនៅទីនេះដើម្បីជួយគ្រប់អ្វីដែលអ្នកត្រូវការ
ចូលរួមជាមួយសហគមណ៍វីយ៉ា
the #Vword
វីយ៉ាគឺជាសហគមន៍សម្រាប់ស្ត្រីដ៏ក្លាហាន ជួយគ្នាទៅវិញទៅមក ដោយមានចំណេះដឹងនិងផលិតផលសុខភាព ប្រកបដោយគុណភាព ។ វីយ៉ាស្វាគមន៍ការសន្ទនាដោយភាពរីករាយ និងបើកចំហ។ សូមចូលរួមការសន្ទនាជាមួយយើងឥឡូវនេះ។
