
សម្រាប់ស្ត្រីមួយចំនួន ថ្នាំចាក់ពន្យារកំណើតអាចធ្វើឲ្យឈាមរដូវមានច្រើនជារៀងរាល់ខែ។ ចំណែកឯស្ត្រីមួយចំនួន ខ្លះទៀតអាចជួបប្រទះនូវមានឈាមរដូវតិចតួចចន្លោះរដូវ ប៉ុន្តែកុំព្រួយបារម្ភចំពោះបញ្ហាមានឈាមរដូវតិចតួចនេះព្រោះការប្រែប្រួលនេះគឺជារឿងធម្មតានិងមិនមានផលប៉ះពាល់អ្វីទេ។ ផ្ទុយទៅវិញ វាអាចការពារនូវការបាត់បង់ជាតិដែកក្នុងឈាមជាពិសេសសម្រាប់ស្ត្រីដែលមានសុខភាពខ្សោយ។
ក្រោយពេលដែលអ្នកសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់ថ្នាំចាក់ពន្យារកំណើត ការមករដូវរបស់អ្នកនឹងត្រលប់មក សភាពដើមវិញ។