
គុណសម្បត្តិ
- មានប្រសិទ្ធភាពបង្ការការមានផ្ទៃពោះដល់ទៅ៩៩% ដូចច្នេះវាស្ថិតនៅក្នុងមធ្យោបាយពន្យារកំណើតដែលមានប្រសិទ្ធិភាពបំផុត
- អាចមានផ្ទៃពោះវិញភ្លាមក្រោយពេលយកកងចេញ
- រក្សាភាពសម្ងាត់ ព្រោះអ្នកដទៃមិនអាចដឹងថាអ្នកកំពុងប្រើប្រាស់កងដាក់ក្រោមស្បែកទេ
- មានប្រសិទ្ធភាពយូរអង្វែង។ កងដាក់ក្រោមស្បែក Jadelle មានប្រសិទ្ធភាពដល់ទៅ៥ឆ្នាំ
- មិនចាំបាច់ចំណាយថវិកាបន្ថែមក្រោយពេលដាក់កងហើយ
គុណវិបត្តិ
- មិនមានប្រសិទ្ធភាពការពារជម្ងឺកាមរោគឬអេដស៍
- មិនអាចគ្រប់គ្រងដោយខ្លួនឯងបានទេ គឺមានតែគ្រូពេទ្យជំនាញទេ ទើបអាចដាក់ ឬដកកងចេញបាន
- ការមករដូវមិនមានភាពច្បាស់លាស់។