តើឈាមរដូវអាចមានការ
ប្រែប្រួលយ៉ាងដូម្ដេចដែរ
នៅពេលដែល អ្នកប្រើប្រាស់
កងដាក់ក្រោមស្បែក?
តើឈាមរដូវអាចមានការប្រែប្រួលយ៉ាងដូម្ដេចដែរ នៅពេលដែលអ្នកប្រើប្រាស់កងដាក់ក្រោមស្បែក?
សម្រាប់ស្ត្រីមួយចំនួន កងដាក់ក្រោមស្បែកអាចធ្វើឲ្យឈាមរដូវមានតិចជារៀងរាល់ខែ។ ចំណែកឯស្ត្រីមួយចំនួនខ្លះ ទៀត អាចមានឈាមរដូវច្រើនជារៀងរាល់ខែបើប្រៀបទៅនឹងពេលមុនប្រើប្រាស់កងដាក់ក្រោមស្បែក។
ដោយមូលហេតុនេះហើយ វាអាចពិបាកក្នុងការសន្និដ្ឋានភាពប្រែប្រួលនៃការមករដូវ ប៉ុន្តែការប្រែប្រួលនេះគឺជា រឿងធម្មតានិងមិនមានផលប៉ះពាល់អ្វីទេ។
សម្រាប់ស្ត្រីខ្លះ ការមករដូវតិចឬគ្មានរដូវអាចការពារនូវការបាត់បង់ជាតិដែកក្នុងឈាមជាពិសេសស្ត្រីដែលមាន សុខភាពខ្សោយ។
ក្រោយពេលដែលអ្នកសម្រេចចិត្តយកកងដាក់ក្រោមស្បែកចេញ ការមករដូវរបស់អ្នកនឹងត្រលប់មកសភាពដើមវិញ។